សូមតាមដានស្តាប់កម្មវិធីកសិកម្មតាមបែបធម្មជាតិ តាមរយៈវិទ្យុ​ : វិទ្យុអាស៊ីអាគ្នេយ៏FM106MHzផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 10:00 ព្រឹក ដល់ម៉ោង 11:00​ ព្រឹក ,វិទ្យុជាតិ FM96 MHz ផ្សាយរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 1:00​​ រសៀល ដល់ម៉ោង 3:00​ រសៀល ,វិទ្យុបាយ័ន FM95 MHz ផ្សាយនៅថ្ងៃសុក្រ ចាប់ពីម៉ោង 11:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់ និងផ្សាយនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង 7:30 យប់ ដល់ម៉ោង 8:30 យប់​។

កសិករ​ផលិត​បន្លែ​ប្រើ​ជីធម្មជាតិ​អាច​រក​ចំណូល​បាន​ជាង​មួយ​លាន​រៀល​ក្នុង​មួយខែ​​

កសិករ​ផលិត​បន្លែ​ប្រើ​ជីធម្មជាតិ​អាច​រក​ចំណូល​បាន​ជាង​មួយ​លាន​រៀល​ក្នុង​មួយខែ​​

Jul 16, 2014

កសិករ​ដែល​ផលិត​បន្លែ​សរីរាង្គ​ដោយ​ប្រើ​ជីធម្មជាតិ ពួកគេ អាច​រក​ប្រាក់ចំណូល​បាន​ប្រមាណ​ជាង​មួយ​លាន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

អ្នកស្រី សម សុខ​គីម កសិករ​នៅ​ភូមិ​ត្រ​បូក​កោះ ឃុំ​ស្វាយជ្រុំ ស្រុករ​លៀ​បង្អៀរ ខេត្ត​កំពង់ឆ្នាំង មានប្រសាសន៍ថា ៖ “​នៅលើ​ដី​ទំហំ​៥​អា គាត់​បាន​ដាំ​បន្លែ​ដូចជា ននោង ត្រឡាច ព​ពាយ ត្រកួន សាឡា​ត់ ស្ពៃ​គ្រប់មុខ និង​ជីគ្រប់មុខ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​អង្គការ​សេ​ដាក នៅ​ភ្នំពេញ​រៀងរាល់ខែ​។​អ្នកស្រី​បញ្ជាក់ថា គាត់​រក​ចំណូល​ការ​ដាំ​បន្លែ​នេះ​បាន​ជាង​មួយ​លាន​រៀល​ក្នុង​មួយខែ​”​។​

​អ្នកស្រី សម សុខ​គីម គឺ​កសិករ​ម្នាក់​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​ដាំ​បន្លែ​សរីរាង្គ ពី​អង្គការ​សេ​ដាក​។ ​អ្នកស្រីនិយាយថា ៖ “​ខ្ញុំ​សប្បាយចិត្ត​ដោយ​បាន​ឃើញ​អ្នក​ហូប​បន្លែ​ដែល​ខ្ញុំ​ដាំ មាន​សុខភាព​ល្អ ពិសេស​សមាជិក​គ្រួសារ​ខ្ញុំ​”​។​

​ប្រធាន​អង្គការ​សេ​ដាក លោក​បណ្ឌិត យ៉ង សាំង​កុមារ មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ៖ “ ​វា​ជា​គំរូ​មួយ ដ៏​សំខាន់​សម្រាប់​កសិក​រដ​ទៃ​ទៀត ដែល​ចាប់​អាជីព​ជា​អ្នក​ផលិត​បន្លែ​សរីរាង្គ​ផ្គត់ផ្គង់​មក​ទីផ្សា​ដើម្បី​ បង្កើន​ប្រាក់ចំណូល ដោយ​ពឹង​លើ​ខ្លួនឯង ដែល​សេ​ដាក នឹង​ពង្រីក​ការងារ​នេះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៤”​។​

​លោក​បណ្ឌិត យ៉ង សាំង​កុមារ មានប្រសាសន៍​ទៀត​ថា ៖ “​តាមរយៈ​អាជីព​ ដាំ​បន្លែ​សរីរាង្គ​នេះ កសិករ​នឹង​អាច​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាជន​មូលដ្ឋាន លើសពីនេះ​ទៀត ហើយ​សេដ្ឋកិច្ចជាតិ​នឹង​រីកចំរើន តាមរយៈ​កាត់បន្ថយ​លំហូរ​លុយ​ចេញពី​ប្រទេស ដើម្បី​ទិញ​បន្លែ​នាំចូល​”​។​

​ចាប់តាំងពី​ឆ្នាំ​២០០៣​មក អង្គការ​សេ​ដាក ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​GIZ បាន​ចងក្រង​កសិករ​ជា​អ្នក​ផលិត​បន្លែ​សរីរាង្គ ចំនួន​១០០​នាក់ នៅ​ខេត្ត​កំពត តាកែវ កំពង់ស្ពឺ និង​កំពង់ឆ្នាំង ដោយ​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ ម​កកាន់​ទីផ្សារ​នៅ​ភ្នំពេញ ប្រមាណ​៥០​តោន​ក្នុង​ឆ្នាំ​២០១៣៕


ព្រឹត្តិការណ៍ផ្សេងទៀត

Japanese Organic Fertilizer is member of Bayon Heritage Holding Group

# 5A, Street 388, Sangat Toul Svay Prey II, Khan Chamkamorn, Phnom Penh, Cambodia.

Tel: (+855)23-997178/ 12-912812 / 12-583483 / 92-989999
Fax: (+855)23-992243

Email: info@cambodiaagriculture.com

ព្យាករណ៍អាកាសធាតុក្រុងភ្នំពេញ


  • °c - °c



  • °c - °c



  • °c - °c