Please listen to Organic Agriculture Program at SEA Radio FM160MHz every day from 10:00 AM to 11:00 AM, Nation Radio FM96MHz every day from 01:00 PM to 03:00 PM, Bayon Radio FM95MHz every Friday from 11:00 AM to 12:00 PM and every Sunday Night from 07:30 PM to 08:30 PM.

Powder Organic Fertilizer


ជីធម្មជាតិជប៉ុនសញ្ញាផែនដីគឺ ជាប្រភេទជីធម្មជាតិដែលផលិតចេញមកពីសារធាតុសរីរាង្គ ដែលមានសមាសធាតុ  ប៉េ (P) និង កា (K) ខ្ពស់​។ ពិសេសជាងនេះទៅទៀតការប្រើជីធម្មជាតិជប៉ុ អាចជួយកែប្រៃដី ដែលរឹងក្តាំងប្រេះបែកក្រហែងគ្មានជីជាតិដែលគេហៅថាដីងាប់ ឬ​ដីហឹលនឹងប្រែមកជាផុសធូរមានសំណើម និង​មានជីជាតិឡើងវិញឍ ដោយសារនៅក្នុងជីធម្មជាតិជប៉ុនមានសារធាតុសរីរាង្គ ដែលធ្វើឱ្យពួកមីក្រូសរីរាង្គ នៅក្នុងដីមានជីរិត ហើយបានធ្វើចលនាចុះឡើងក្នុងដី និងជួយសំរួលដល់ការបំប្លែងជីនៅក្នុងដី ដែលធ្វើឱ្យរុក្ខជាតិងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹម​ និងជួយឱ្យរុក្ខជាតិមានដើមដងរឹងមាំ មានសុខភាពល្អ អាចរួចផុតពីការបំផ្លាញរបស់សត្វល្អិតចង្រៃ និងជំងឺផ្សេងៗ ។

​​​​​       ការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី គឺធ្វើឱ្យយើងទទួលបានតិន្នផលខ្ពស់ ចំនេញនូវពេលវេលា និង​គ្មានជាតិគីមីនៅក្នុងកសិផល ដែលធ្វើឱ្យងាយស្រួលក្នុងការនាំផលិតផលចេញទៅក្រៅប្រទេស និង​ធ្វើឱ្យអ្នកប្រើប្រាសនៅក្នុងស្រុកមានទំនុកចិត្ត​ ហើយវាជួយរក្សារបាននូវភាពដើមរបស់ពូជ បើពូជសំណាំរបស់យើងក្រអូប ស្រួយ ផែ្អម​ឆ្ងាញ់ គឺវារក្សារនៅដដែល ។

 

១.​ វិធីសាស្រ្ដក្នុងការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី

ដំណាំត្រូវការសារធាតុចិញ្ចឹម ជាចាំបាច់ដើម្បីទ្រទ្រង់ដើមដងរបស់វាក្នុងការលូតលាស់ ប៉ុន្តែបរិមាណជីដែលវាត្រូវការគឺខុសៗគ្នា អាស្រ័យទៅតាមប្រភេទដំណាំ និងការលូត​លា​ស់​​របស់ដំណាំ ។ ដូច្នេះយើងសូមលើកយកពីវីធីសាស្រ្តក្នុងការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដីលើដំណាំមួយចំនួនដូចខាងក្រោយ៖

ដូចជាការប្រើជីទៅលើស្រូវ មានស្រូវស្រាល ស្រូវកណ្ដាល(ពូជក្រអូប) និងស្រូវធ្ងន់...

ក. ការប្រើជីលើស្រូវស្រាល

                                  បាចទ្រាប់បាត

                                  (គ.ក្រ/ហិកតា)

                       បាតបំប៉ន(គ.ក្រ/ហិកតា)

          បាចបំប៉នលើកទី១

         បាចបំប៉នលើកទី២

ស្រូវពង្រោះ

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ)លាយជាមួយជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាចនៅពេលបញ្ចូលទឹកលើកទី១(ស្រូវអាយុបាន៧ ទៅ ១៤ថ្ងៃ)

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាចនៅពេលស្រូវអាយុបាន២០ ទៅ ២៥ថ្ងៃ

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាច​​​​នៅពេលស្រូវអាយុបាន៣៥ ទៅ ៤០ថ្ងៃ

ស្រូវសន្ទូង

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ) បាចឲ្យបានមុន១០ថ្ងៃលើស្រែបម្រុងស្ទូង បន្ទាប់មកបាចជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) មុនពេលចាប់ផ្ដើមស្ទូង រឺ អាចបាចជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ)លាយជាមួយជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) មុនពេលចាប់ផ្តើមស្ទូង

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាចក្រោយស្ទូងបាន១០ថ្ងៃ

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២បាវ(៥០គ.ក្រ) បាចក្រោយស្ទូងបាន២០ថ្ងៃ

 ខ. ការប្រើជីលើស្រូវកណ្ដាល(ពូជក្រអូប)

                            បាចទ្រាប់បាត

                            (គ.ក្រ/ហិកតា)

                     បាតបំប៉ន(គ.ក្រ/ហិកតា)

      បាចបំប៉នលើកទី១

      បាចបំប៉នលើកទី២

ស្រូវពង្រោះ

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ)លាយជាមួយជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅពេលស្រូវដុះបាន មួយចំអាម និងមានទឹកគ្រប់គ្រាន់

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន៤០គ.ក្រ បាចនៅពេល​​​ស្រូវបែកគុម្ព និងពន្លូតដើម

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន៤០គ.ក្រ បាចនៅមុន​ពេល​​​ស្រូវកំណករកួរ ៥ ទៅ ៧ថ្ងៃ

ស្រូវសន្ទូង

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ) លាយជាមួយអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅពេលភ្ជួររាស់មុនស្ទូង

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន៤០គ.ក្រ បាចនៅពេល​​​ស្ទូងហើយបានចំនួន ៣០ថ្ងៃ

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន៤០គ.ក្រ បាចនៅមុន​ពេល​​​ស្រូវកំណករកួរ ៥ ទៅ ៧ថ្ងៃ

គ. ការប្រើជីលើស្រូវធ្ងន់

                        ​      បាចទ្រាប់បាត

                             (គ.ក្រ/ហិកតា)

​​                        បាតបំប៉ន(គ.ក្រ/ហិកតា)

       បាចបំប៉នលើកទី១

         បាចបំប៉នលើកទី២

ស្រូវពង្រោះ

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន២បាវ(១០០គ.ក្រ)លាយជាមួយជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន១០គ.ក្រ បាចនៅពេលស្រូវដុះបាន មួយចំអាម និងមានទឹកគ្រប់គ្រាន់

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅពេល​​​​ស្រូវបែកគុម្ព និងពន្លូត​​​ដើម

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅមុន​ពេល​​​ស្រូវកំណករកួរ ៥ ទៅ ៧ថ្ងៃ

ស្រូវសន្ទូង

ជីធម្មជាតិជប៉ុនសញ្ញាផែនដី  ចំនួន៤បាវ(២០០គ.ក្រ) លាយជាមួយអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន១០គ.ក្រ បាចនៅពេលភ្ជួររាស់មុនស្ទូង

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅពេល​​​ស្ទូងហើយបានចំនួន ៣០ថ្ងៃ

ជីអ៊ុយរ៉េសញ្ញា​​​ក្បា​លសឹង្ហ ចំនួន២០គ.ក្រ បាចនៅមុន​ពេល​​​ស្រូវកំណករកួរ ៥ ទៅ ៧ថ្ងៃ

 



Advantage Of Japan Earth Organic Fertilizer

  1. ជួយធ្វើឱ្យដីធូរ និងមានជីជាតិឡើងវិញ ព្រោះវាអាចធ្វើឱ្យមីក្រូសរីរាង្គក្នុងដីរស់រានមានជីវិត អាចធ្វើចលនាចុះឡើងជួយសំរួលដល់ការបំប្លែងជីដែលមានក្នុងដីឱ្យក្លាយជាអាហាររុក្ខជាតិបានងាយស្រួល ។
  2. ជួយកាត់បន្ថយពីការបំផ្លាញរបស់កត្តាចង្រៃផ្សេងៗ មានពពួកសត្វល្អិតជាដើម​ ព្រោះជីធម្មជាតិជប៉ុនសញ្ញាផែនដី មានជាតិ "P" និង​ "K" ខ្ពស់អាចធ្វើអោយដើមដងរុក្ខជាតិមានភាពរឹងមាំ សុខភាពល្អ ។
  3. ជួយទប់ទលនិងការរាំស្ងួតបានយូរអង្វែងជាងជីដទៃ ព្រោះវាជាជីធម្មជាតិអាចធ្វើឱ្យដីមានសំណើមជាប់ជានិច្ច អាចទប់ទល់និងភាពរាំស្ងួតរហូតទៅដល់១ខែ ។
  4. ជួយរក្សាភាពដើមរបស់ពូជរុក្ខជាតិនៅស្ថិតស្ថេរ បើពូជក្រអូបនៅភាពរក្សារក្រអូបរបស់វា បើពូជផ្អែមនៅរក្សាភាពផ្អែម គឺវាមិនបាត់បង់ធាតុដើមរបស់វា​ ដូចការប្រើប្រាស់ជីគីមីឡើយ ។
  5. ជួយថែរក្សារបរិស្ថានឱ្យគ្មានជាតិពុល ​ ជួយឱ្យជីវចំរុះនៅក្នុងស្រែ ឬ ចំកាអាចរស់រានមានជីវិតបាន​ ជួយឱ្យអ្នកបរិភោគផលិតផល ធានាបាននូវសុវត្តិភាពខាងសុខភាព ព្រោះជីធម្មជាតិជប៉ុនសញ្ញាផែនដី ជាជីធម្មជាតិពិតៗ នាំចូលពីប្រទេសជប៉ុន​ ផលិតតាមស្តងដាអន្តរជាតិ ហើយកំពុងពេញនិយមប្រើប្រាស់នៅប្រទេសជប៉ុន និងប្រទេសអាស៊ីយ៉ាងច្រើន​​ ។
  6. កសិផលគ្មានជាតិគីមី ងាយស្រួយក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសប្រកបដោយតម្លៃខ្ពស់ ៕
Japanese Organic Fertilizer is member of Bayon Heritage Holding Group

# 5A, Street 388, Sangat Toul Svay Prey II, Khan Chamkamorn, Phnom Penh, Cambodia.

Tel: (+855)23-997178/ 12-912812 / 12-583483 / 92-989999
Fax: (+855)23-992243

Email: info@cambodiaagriculture.com

Weather Forecast in Phnom Penh


  • °c - °c



  • °c - °c



  • °c - °c