រាជធានីភ្នំពេញ ៖ នៅក្នុងរដូវបង្កបង្កើនផលកសិកម្មជារឿយៗគេសង្កេតឃើញថាផលិតផលជីកសិកម្មនានាតែងតែឡើងថ្លៃ ហើយគាប់ជួបផលិតផលនានានិងវត្ថុធាតុដើមកសិកម្មក៏ឡើងថ្លៃតែក្រុមហ៊ុនជីកសិកម្មកជប៉ុនសញ្ញាផែនដីប្រកាសថានឹងមិនឡើងថ្លៃនោះទេ ថែមទាំងត្រៀមជីរហូតដល់១ម៉ឺនតោនដើម្បីទប់ទល់នឹងការឡើងថ្លៃ។
បើតាមលោកឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី បានមានប្រសាសន៍ថានៅក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតថាតម្លៃនៃជីកសិកម្ម មានការឡើងថ្លៃយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់ មូលហេតុដោយសារតែតម្លៃនៃថ្លៃទំនិញវត្ថុធាតុដើមទំនិញនិងការដឹកជញ្ជូនមានការឡើងថ្លៃ និងពិបាកក្នុងការដឹកជញ្ជូន ដែលជាកត្តាធ្វើឱ្យមានការឡើងថ្លៃ នូវគ្រប់មុខទំនិញនៃជីកសិកម្មទាំងអស់ ។
លោកឧកញ៉ាបន្តថា សម្រាប់ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដីបានព្យាយាមអស់ពីលទ្ធភាពនិងសមត្ថភាព ដើម្បីរក្សាតម្លៃជូនកសិករ ជាពិសេសនៅក្នុងពេលកសិករត្រូវការប្រើប្រាស់ជីដើម្បីបំប៉នវគ្គចុងក្រោយនៃរដូវវស្សានេះ ដូច្នេះ ក្រុមហ៊ុនសូមប្រកាសថា មិនឡើងថ្លៃទេហើយយើងនឹងដាក់ផលិតផលជីចំនួន១ម៉ឺនតោន ដើម្បីទប់នឹងការឡើងថ្លៃនេះនៅក្នុងទីផ្សារបច្ចុប្បន្ន។
លោកឧកញ៉ាបន្ថែមថា បើសិនជាបងប្អូនប្រជាកសិករទៅទិញជីគីមី ឬជីធម្មជាតិពីក្រុមហ៊ុនផ្សេងៗ មានការឡើងថ្លៃ បងប្អូនអាចមករកជីធម្មជាតិជប៉ុនសញ្ញាផែនដី គឺមិនឡើងថ្លៃទេ ដោយរក្សាតម្លៃដដែលរហូតដល់អស់ពីស្តុកនូវចំនួន១ម៉ឺនតោន និងរក្សាគុណភាពជូនប្រជាកសិករដើម្បីបង្កបង្កើនផលដំណាំនានារបស់ពួកគាត់ ។
វិស័យកសិកម្មកម្ពុជា នៅក្នុងបរិបទកូវីដ១៩នេះ យើងបានឃើញថាមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ហើយកសិករក៏ទទួលបានចំណូលច្រើនជាងមុនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងវិបត្តិ ។ម្យ៉ាងវិញទៀត អ្នកដែលមានមុខរបរផ្សេងក្រៅពីកសិករកាលពីមុនកូវីដ១៩ក៏បានផ្លាស់មកធ្វើរបរកសិម្មក្រោយជួបវិបត្តិកូវីដ១៩ហើយក៏ទទួលបានផលកាក់កបផងដែរ ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលចង់បានជីធម្មជាតិជប៉ុនសញ្ញាផែនដីក្នុងតម្លៃដដែលឬព័ត៌មានបន្ថែមពីក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 071 33 55 006 ឬ 081 800 842 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក
Facebook: https://www.facebook.com/cambodiaagriculture/
និង យូធូប ៖ Yourube : https://www.youtube.com/watch?v=IjqavqcIhuE